ពិធីរៀបមង្គោលការរបស់កូនក្រមុំនិងកូនកំលោះឥណ្ឌាមួយគូរត្រូវបានប្រារព្ធធ្វើនៅទីក្រុង Da Nang (រូបថត៖ VOV)

គណៈប្រតិភូ Famtrip បានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធបម្រើផលិតផលទេសចរណ៍អាពាហ៍ពិពាហ៍នៅទីក្រុង Da Nang។ នេះគឺជាគោលដៅអាពាហ៍ពិពាហ៍ដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ សារការអភិវឌ្ឍខ្លាំងនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋានស្តង់ដារអន្តរជាតិ បណ្តាញដឹកជញ្ជូនទំនើបនិងសម្រស់ធម្មជាតិ ដែលស័ក្តិសមសម្រាប់តម្រូវការនៃការរៀបចំពិធីមង្គលការរបស់ជនជាតិឥណ្ឌា។

គណៈប្រតិភូ Famtrip ឥណ្ឌាបានមកពិនិត្យទេសចរណ៍អាពាហ៍ពិពាហ៍នៅទីក្រុង Da Nang (រូបថត៖ VOV)

បច្ចុប្បន្ននេះ ឥណ្ឌាបានឡើងឈរនៅលំដាប់ទី ៣ ក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិទៅកាន់ទីក្រុង Da Nang កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរឥណ្ឌាបានស្គាល់ទីក្រុង Da Nang ជា "ឋានសួគ៌" ទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅដ៏ល្អសម្រាប់រៀបចំកម្មវិធីអាពាហ៍ពិពាហ៍។ ទីក្រុង Da Nang ក៏ជាតំបន់ដំបូងគេក្នុងប្រទេសវៀតណាម ដែលអនុវត្តកម្មវិធីសាកល្បងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងពិធីមង្គលការ ដោយមានការគាំទ្រពិសេសជាច្រើនដូចជា៖ ការបង្ហាញព័ត៌មានស្វាគមន៍នៅលើអេក្រង់ Led នៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ការសម្តែងសិល្បៈប្រពៃណី ការជូនផ្កា និងវត្ថុអនុស្សាវរីយ៍ដល់កូនក្រមុំនិងកូនកំលោះ រួមជាមួយនឹងការលើកទឹកចិត្តដ៏ទាក់ទាញដូចជាកញ្ចប់ថត flycam រាត្រីក្រេបទឹកឃ្មុំ ដំណើរទេសចរណ៍ស៊ីក្លូ...ជាដើម៕