នាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងមតិនៅមហាសន្និបាត។ រូបថត៖ VOV |
អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង និងសរសើរមជ្ឈិមបានអះអាងថា គំរូជឿនលឿន ពលរដ្ឋឆ្នើមរបស់រដ្ឋធានី និងគំរូ “មនុស្សល្អ អំពើល្អ” គឺជាផ្កាដ៏ស្រស់ស្អាតនៅក្នុងសួនផ្កាដ៏ស្រស់បំព្រង រួមចំណែកដល់សមិទ្ធិផលឆ្នើមរួមរបស់រដ្ឋធានីក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា៖ “ចលនាប្រឡងប្រណាំងគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់រដ្ឋធានី បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ រូបរាងរបស់រដ្ឋធានីបានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ដែលកំពុងត្រូវបានវិនិយោគ និងសាងសង់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែដឹកនាំប្រទេសទាំងមូលអំពីវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន កំណែទម្រង់រដ្ឋបាលប្រកបដោយប្រសិទ្ធភាព”។
ដោយមានគណៈប្រតិភូចំនួន ៦០០ នាក់ជាគំរូជឿនលឿន យុទ្ធជនប្រឡងប្រណាំងចូលរួមមហាសន្និបាត លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គណៈប្រតិភូនឹងបន្តធ្វើជាគំរូល្អ លើកកំពស់សមត្ថភាព និងភាពវៃឆ្លាត ខិតខំឥតឈប់ឈរ តែងតែជាកម្លាំងស្នូលនៃចលនាប្រឡងប្រណាំងស្នេហាជាតិនៅក្នុងទីភ្នាក់ងារ អង្គភាព និងមូលដ្ឋាន។
ក្នុងមហាសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានប្រគល់កិត្តនាម យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស ដល់លោកគ្រូឆ្នើម បណ្ឌិត Pham Xuan Khanh លេខាគណៈកម្មាធិការបក្ស នាយកសាលាបច្ចេកវិទ្យាខ្ពស់ហាណូយ
និង អ្នកគ្រូឆ្នើម អនុបណ្ឌិត Dao Thi Thuy នាយិកាសាលាបឋមសិក្សា Doan Thi Diem - ហាណូយ។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់កិត្តនាម “ពលរដ្ឋរដ្ឋធានីឆ្នើម” ឆ្នាំ ២០២៥ ដល់បុគ្គលចំនួន ១០ នាក់៕

