លោកឯកអគ្គរដ្ឋទូត Pham Sanh Chau ជួបធ្វើការជាមួយតំណាងក្រុមហ៊ុនឱសថសាស្ត្រ Dr.Reddy។ |
ក្រោយរយៈពេលធ្វើការយ៉ាងសកម្មរវាងក្រុមនេះជាមួយក្រុមហ៊ុនឱសថសាស្ត្រធំៗជាច្រើននៅឥណ្ឌា បណ្ដាសហគ្រាសបានសន្យាផ្គត់ផ្គង់ជូនវៀតណាមនូវថ្នាំ ព្យាបាលកូវីដ ១៩ Remdesivir ប្រមាណ ១លានដូស ក្នុងរយៈពេល៣០ថ្ងៃខាងមុខ។
តាមបទពិសោធន៍របស់ឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពនោះ រួមជាមួយការពន្លឿនយុទ្ធនាការចាក់ វ៉ាក់សាំង គឺការស្វែងរកថ្នាំព្យាបាលជាបន្ទាន់សម្រាប់អ្នកជម្ងឺធ្ងន់ធ្ងរក៏មានសារសំខាន់ ខ្លាំងណាស់។ ដូច្នេះ សភាពាណិជ្ជកម្មវៀតណាមប្រចាំឥណ្ឌាសង្ឃឹមថា ការទិញបានថ្នាំ ព្យាបាលចាំបាច់យ៉ាងឆាប់រហ័សពីឥណ្ឌា នឹងជួយវៀតណាមគ្រប់គ្រងបានជម្ងឺរាត ត្បាតក្នុងពេលឆាប់ៗ៕

