បុគ្គលិកពេទ្យបានបញ្ជូនអ្នកជម្ងឺឆ្លង COVID-19 ទៅមន្ទីរពេទ្យនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ (ប្រភព៖ AFP / TTXVN) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយជំងឺ Covid-19 ដែលមានចំនួនអ្នកឆ្លងជំងឺសរុប ១.៥៥០.០៨០ នាក់និងជិត ៩២.០០០ នាក់បានបាត់បង់ជីវិតផង ដែរ។ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលជាប្រទេសជាប់ចំណាត់ថ្នាក់ទី ២ លើពិភពលោកដោយមានអ្នកឆ្លងថ្មីចំនួន ១៤.២៨៨ នាក់និងអ្នកស្លាប់ថ្មីមានចំនួន ៧៣៥ នាក់។
រីឯស្ថានភាពជំងឺឆ្លងនេះនៅប្រទេស ឥណ្ឌា កំពុងបង្ហាញសញ្ញាកើនឡើងដោយមានអ្នកឆ្លងជំងឺថ្មីចំនួន ៤.៦៤២ នាក់ក្នុងមួយថ្ងៃ ហើយមានអ្នកឆ្លងជំងឺចំនួន ១៣១ នាក់ទៀតបានស្លាប់ផងដែរ៕

