![]() |
ក្រសួងគមនាគម ដឹកជញ្ជូនបានផ្ញើលិខិត ទៅជូននាយកដ្ឋានអាកាសចរណ៍ វៀតណាមអំពីការផ្អាកការដឹកជញ្ជូនពល រដ្ឋវៀតណាមតាមជើងហោះហើរអន្តរជាតិមកកាន់អាកាសយានដ្ឋានអន្តរជាតិ NoiBai។
ក្រសួងគមនាគម ដឹកជញ្ជូនបានស្នើសុំ នាយកដ្ឋានអាកាស ចរណ៍វៀតណាម ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកការដឹកជញ្ជូនអ្នកដំណើរដែលជាពលរដ្ឋវៀតណាម ពីបរទេសមកកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai។ ពេលវេលាអនុវត្តគឺ ចាប់ពីម៉ោងសូន្យថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០៕

