នេះជាលើកទីមួយហើយដែលមានជើងហោះហើរត្រង់ពីអាហ្រ្វិកមកកាន់វៀត ណាម ដែលមានប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍។
ពិធីបើកបានប្រព្រឹត្តទៅនៅស្ថានីយអ្នកដំណើរ T២ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដោយមានការចូលរួមពីលោក Dessie DalDes ឯកអគ្គរដ្ឋទូតអេត្យូពី តំណាងក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines និងលោកស្រី Nguyen Phuong Tra ប្រធាននាយកដ្ឋានមជ្ឈិមបូព៌ា-អាហ្វ្រិកនៃក្រសួងការបរទេស។ ព្រឹត្តិការណ៍នេះគូសសញ្ញាសម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបើកជាលើកដំបូងនូវការហោះហើរត្រង់តភ្ជាប់ប្រទេសវៀតណាមនិងអាហ្វ្រិក ដែលជាទីផ្សារពោរពេញដោយសក្តានុពលនិងឱកាសអភិវឌ្ឍន៍។ ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយនៅទ្វីបអាហ្វ្រិក។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ទទួលបានកិត្តនាមជា "ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅអាហ្រ្វិក" ជាមួយនឹងការកើនឡើងចំនួនជើងហោះហើរជាលំដាប់៕
