អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញផ្តល់អាហារូបករណ៍ចំនួន ៣០ កញ្ចប់ (ក្នុងម្នាក់ៗមានតម្លៃ ៣ លានដុង) ដល់សិស្សចំនួន ៣០ នាក់ដែលជំនះពុះពារលើស្ថានភាពលំបាក ទទួលបានជោគជ័យក្នុងការសិក្សា (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យខេត្ត Dien Bien បន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល សម្រាប់សិស្សានុសិស្សដែលជួបការលំបាកក្នុងការហាត់ពត់លត់ដំខ្លួន និងអភិវឌ្ឍន៍ លើគ្រប់ជ្រុងជ្រោយ។

“យើងមិនត្រឹមតែបណ្តុះបណ្តាលដើម្បីបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺយើងបង្កើនជំនាញ និងចរិយាសម្បត្តិ។ ទាំងនេះគឺជាបំណិនជីវិត ជំនាញសិក្សា ជំនាញការងារ ជំនាញសម្របខ្លួន និងជំនាញសមហរណកម្ម។ នៅក្នុងបរិបទនៃពិភពលោក បរិបទទូទៅកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញខ្លាំង ដែលទាមទារឱ្យមនុស្សម្នាក់ៗ ជាពិសេសយុវជនជំនាន់ក្រោយ មានជំនាញចាំបាច់ដើម្បីសម្របខ្លួន ធ្វើ សមហរណកម្ម និងលើកកម្ពស់តួនាទីរបស់ខ្លួន”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីអនុប្រធានរដ្ឋ។

លោកស្រីអនុប្រធានរដ្ឋបានផ្តល់អាហារូបករណ៍ចំនួន ៣០ កញ្ចប់ ដែល ១ កញ្ចប់មានតម្លៃ ៣ លានដុង ដល់សិស្សចំនួន ៣០ នាក់ មានស្ថានភាពលំបាកដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សា; ជូនសាលានូវឧបករណ៍សិក្សា និងអាហារូបករណ៍មួយចំនួនសម្រាប់សិស្សានុសិស្សដែលមានស្ថានភាពលំបាកក្នុងខេត្ត Dien Bien៕