ក្នុងសន្និសីទសារព័ត៌មានជាប្រចាំខែកញ្ញា របស់រដ្ឋាភិបាលវៀតណាម ដែលធ្វើឡើងនារសៀលថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ ដោយឆ្លើយសំណួរអំពី ផលប៉ះពាល់នៃការបញ្ចេញទុនវិនិយោគសាធារណៈលើការគ្រប់គ្រងអតិផរណា កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធានាកំណើនប្រកបដោយ ចីរភាពនោះ ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការសម្រេចផែនការបញ្ចេញ ទុនវិនិយោគសាធារណៈ ១០០% នឹងមិនដាក់សម្ពាធខ្លាំងពេកលើអតិផរណានោះទេ។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Duc Chi។ (រូបថត៖ VGP) |
“ការសម្រេចបាន ១០០% នៃផែនការ យើងនឹងឆ្ពោះទៅការគ្រប់គ្រងអតិផរណាឲ្យស្ថិតក្រោមកម្រិតដែលបានប្រកាសពីមុន។ យើងមិនចាំបាច់ព្រួយបារម្ភថា ការបញ្ចេញដើមទុនវិនិយោគសាធារណៈ នឹងបង្កឲ្យ មានផលប៉ះពាល់អវិជ្ជមានលើសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗផ្សេង ទៀតនៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាគ្រាន់តែមានឥទ្ធិពលវិជ្ជមានទៅលើសន្ទស្សន៍ដែល យើងបានកំណត់តាំងពីដើមឆ្នាំប៉ុណ្ណោះ”។
ការបញ្ចេញទុនវិនិយោគសាធារណៈឲ្យបានពេញលេញ គឺជាកត្តាសំខាន់មួយ ដែលត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវតុល្យភាពសំខាន់ៗ៕

