![]() |
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Pham Vu Hong បានឲ្យដឹងថាខេត្តបានរៀបចំផែនការ និងវិធានការទទួលជនវៀតណាមនៅក្រៅប្រទេសចូលមកប្រទេសវិញតាមរយៈច្រកទ្វារព្រំដែនខេត្ត ព្រមទាំងរៀបចំភាពដាក់នៅដាច់ដោយឡែកដើម្បីតាមដានសុខភាពរបស់ជនទាំងនេះតាមការកំណត់។
ទន្ទឹមនឹងនេះ ត្រូវរកឃើញឲ្យទាន់ពេលវេលាសម្រាប់ករណីឆ្លងជំងឺ COVID-19 ដើម្បីចាត់ការឲ្យបានល្អ ហើយមិនធ្វើឲ្យជំងឺនេះឆ្លងរីករាលដាលទៀតផង។
លំហូរនៃការទទួលជនវៀតណាមនៅឯបរទេសដែលមកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនខេត្ត ភាគច្រើននៅច្រកទ្វេរព្រំដែនអន្តរជាតិ Ha Tien ច្រកទ្វារព្រំដែនជាតិ Gia Thanh និងកំពង់ផែ Hon Chong (ខេត្ត Kien Giang)៕

