ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh (រូបថត៖ Viet Cuong/VOV) |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឲ្យខេត្ត Quang Ninh ធ្វើការសំយោគនិងវាយតម្លៃជាក់ស្តែង ដកចេញមេរៀនសម្រាប់ខេត្ត ព្រមទាំងរាយការណ៍ និងចែករំលែកបទពិសោធន៍ជាមួយប្រទេសទាំងមូលអំពីលទ្ធផលនៃប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទន្ទឹមនឹងនោះ បញ្ជាក់យ៉ាងច្បាស់ពីការលំបាកនិងឧបសគ្គ ដើម្បីមានអនុសាសន៍និងសំណើ សំដៅដំណើរការគំរូនេះប្រកបដោយប្រសិទ្ធភាព។
ទាក់ទងទៅនឹងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអភិវឌ្ឍឯកសារយុទ្ធសាស្ត្រ; កំណត់យ៉ាងច្បាស់នូវរបកគំហើញនិងផ្នែកសំខាន់ៗ ហើយអនុវត្តតាមយ៉ាងដិតដល់នូវទិសដៅធំៗ នៅក្នុងបណ្តាសេចក្តីសម្រេចចិត្តរបស់បក្សដែលបានចេញថ្មីៗនេះ។
ប្រធានរដ្ឋ លោក លឿង គឿង និងក្រុមការងារមជ្ឈិមទៅទស្សនាមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត Quang Ninh (រូបថត៖ Viet Cuong/VOV) |
លោកប្រធានរដ្ឋបានស្នើថា៖ “ខ្ញុំស្នើឱ្យខេត្ត Quang Ninh បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយ។ បង្កើនការងារត្រួតពិនិត្យ និងចាត់តាំងកម្មាភិបាលឱ្យតាមដានយ៉ាង ដិតដល់នូវមូលដ្ឋាន ក្តាប់ស្ថានការណ៍នៅថ្នាក់មូលដ្ឋាន និងដោះស្រាយការលំបាក និងបញ្ហានៅថ្នាក់ក្រោមឱ្យបានទាន់ពេលវេលា។ លើសពីនេះ ខេត្តត្រូវបន្តដឹកនាំ និងយកចិត្តទុកដាក់ធានាសន្តិសុខសង្គម និងបន្តលើកកម្ពស់ជីវភាព សម្ភារៈនិងស្មារតី ព្រមទាំងវឌ្ឍនភាពរបស់កម្មាភិបាល បុគ្គលិក និងកម្មករ”។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅទស្សនា និងត្រួតពិនិត្យមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈមួយកម្រិត ចំណុះគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh៕


