ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ គឺល្អប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា កំណើនត្រូវបានជំរុញយ៉ាងខ្លាំង។ វិស័យសង្គម-វប្បធម៌ និងសន្តិសុខសង្គមត្រូវបានធានា ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អ នយោបាយសង្គមមានស្ថិរភាព សន្តិសុខនិងការពារជាតិត្រូវបានពង្រឹង កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ធ្វើជាអធិបតីកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិបទនៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើន ប៉ុន្តែវៀតណាមនៅតែកំណត់គោលដៅកំណើនពី ៨,៣-៨,៥% ក្នុងឆ្នាំនេះ ដើម្បីបង្កើតសន្ទុះ បង្កើតកម្លាំងឈានចូលយុគសម័យថ្មីជាមួយនឹងផ្នត់គំនិត ថាមពល និងកម្លាំងជំរុញដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការក្នុងការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ត្រូវតែមានដំណោះស្រាយលេចធ្លោដើម្បីអភិវឌ្ឍន៍លើវិស័យវប្បធម៌ សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ កិច្ចការបរទេស ។ល។