ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងឡាយបានពិភាក្សាគ្នាអំពីដំណើរការរួមស្តីពីការស្តារឡើងវិញ (JRR) ដែលជាឯកសារនាំចេញដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបនិង ប្រធាន EC ចាប់ពីចុងខែមេសាកន្លងមក។ JRR ផ្តោតសំខាន់លើភាពចាំបាច់នៃផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងការវិនិយោគដ៏ទូលំទូលាយសំដៅ គាំទ្រដល់ខឿនសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-19។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីទាំងអស់ក៏បានឯកភាពគ្នាថាការផ្លាស់ប្តូរឌីជីថលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្តារនិងធ្វើទំនើបកម្មនូវសេដ្ឋកិច្ចអឺរ៉បឡើងវិញផងដែរ៕
