ទិដ្ឋភាពនៃពិធីមិទ្ទីញរំលឹកខួបលើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥)។ (រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ) |
អញ្ជើញថ្លែងនៅចំពោះមុខប្រជាពលរដ្ឋរាប់ម៉ឺននាក់ និងភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដែលមកចូលរួមពិធីមិទ្ទីញនៅរាជធានីភ្នំពេញ ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីថ្ងៃនេះ គឺដើម្បីរំលឹកឡើងវិញនូវឧក្រិដ្ឋកម្មដ៏ឃោឃៅបំផុតដែលរបប ប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តទៅលើប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនោះ ក៏ជាឱកាសមួយដើម្បីលើកតម្កើងគុណូបការៈដ៏ធំធេង និងពលីកម្មដ៏អង់អាចក្លាហាន របស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានប្រយុទ្ធរួមគ្នាដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោឃៅព្រៃផ្សៃ។
ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន។(រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ) |


