នៅរសៀលថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Viktor Zolotov ប្រធានកងអង្គរក្សជាតិនៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានស្នើឱ្យភាគីទាំងពីរបន្តជំរុញការជួបប្រាស្រ័យ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍ ដើម្បីសហការប្រកបដោយប្រសិទ្ធភាពក្នុងការបម្រើបុព្វហេតុកសាង ការពារជាតិ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលស្វាគមន៍ និងលើកទឹកចិត្តភាគីទាំងពីរឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលមានសក្តានុពល និងយថាទស្សន៍ជាច្រើន ដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំង ស្របតាមទិសដៅ និងអាទិភាពអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។
រីឯខ្លួនវិញ លោក Viktor Zolotov ប្រធានកងអង្គរក្សជាតិសហព័ន្ធរុស្ស៊ី បានកោតសរសើរយ៉ាងខ្លាំងចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ដែលបានចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងអង្គរក្សជាតិរុស្ស៊ី និងភ្នាក់ងារសមត្ថកិច្ចនានារបស់វៀតណាម ហើយបានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជារវាងភ្នាក់ងារនានានៃប្រទេសទាំងពីរផងដែរ៕
