ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf នាយប់ថ្ងៃទី ១២ខែមេសា បានបញ្ជាក់ថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការហ៊ុំពទ្ធ័ច្រកសមុទ្រ Hormuz គ្មានឥទ្ធិពលលើអ៊ីរ៉ង់ឡើយ។ លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពដោយសមហេតុផល អ៊ីរ៉ង់នឹងឆ្លើយតបដោយសមហេតុផល។ ផ្ទុយទៅវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនជ្រើសរើសការប្រយុទ្ធ ទីក្រុងតេអេរ៉ង់នឹងប្រយុទ្ធ។ អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្រៀនសត្រូវរបស់ខ្លួននូវមេរៀនដ៏ធំមួយ ប្រសិនបើពួកគេបន្តការប្រឈមមុខដាក់គ្នា។
ក្នុងពេលនោះ អ៊ីស្រាអែលកំពុងរៀបចំយ៉ាងប្រញាប់ប្រញាល់សម្រាប់សេណាវីយរនៃការចាប់ផ្តើមសង្គ្រាមឡើងវិញ។ អ៊ីស្រាអែលត្រូវបានចាត់ទុកថា មិនពេញចិត្តនឹងបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ ទោះបីជាបានចេញសេចក្តីប្រកាសស្វាគមន៍កិច្ចព្រមព្រៀងនេះក៏ដោយ។ នៅថ្ងៃទី ១២ ខែមេសា មន្ត្រីការពារជាតិជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានឲ្យដឹងថា ការចាប់ផ្តើមសង្គ្រាមឡើងវិញនឹងនាំមកនូវផលប្រយោជន៍សម្រាប់អ៊ីស្រាអែល ដែលអនុញ្ញាតឱ្យប្រទេសនេះ ដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង៕
