ទាក់ទងនឹងសារៈសំខាន់នៃការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាមនៅក្នុង IPU-១៥២ នៅប្រទេសទួរគី លោកស្រី ដាំង ធី ធូ ហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសទួរគី បានថ្លែងថា ការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាម ត្រិន ថាញ់មិន ក្នុងមហាសន្និបាត IPU-១៥២ គឺមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងទិដ្ឋភាពជាច្រើន។ នេះគឺជាការអនុវត្តជាក់ស្តែង​នូវគោលមាគ៌ាកិច្ច​ការបរទេសនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺ៖ ឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស; អភិវឌ្ឍន៍​គោលមាគ៌ាកិច្ច​ការបរទេសក្នុងយុគសម័យថ្មីដែលសក្ដិសមទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងឋានៈរបស់ប្រទេសជាតិ​។

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត IPU-១៥២ គឺជាសន្និសីទប្រធានសភាពិភពលោកដ៏ធំបំផុតនៅឆ្នាំ ២០២៦។ ចាប់តាំងពីការចូលជាសមាជិក (ឆ្នាំ ១៩៧៩) រដ្ឋសភាវៀតណាមជានិច្ច​កាលជាសមាជិកសកម្ម និងដើរជួរមុខក្នុងការ​ជំរុញក្របខ័ណ្ឌសហប្រតិបត្តិការនៃសហភាពអន្តរសភា។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន នឹងចូលរួមពិធីបើក និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាទូទៅលើប្រធានបទ "ចិញ្ចឹមបីបាច់ក្តីសង្ឃឹម ធានាសន្តិភាព និងការពារយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ" ដោយបង្ហាញពីគោលជំហររបស់វៀតណាមចំពោះស្ថានភាពសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចសង្គម ក៏ដូចជាបញ្ហាប្រឈមអន្តរជាតិ និងតំបន់៕​