ទិដ្ឋភាពនៅពិធីប្រគល់ជូនម៉ាស់ពេទ្យ (រូបថត៖ VOV)

ថ្លែងនៅពិធីប្រគល់ជូន ប្រេសិត Lai Xuan Chien បានឲ្យដឹងថា អំណោយនេះ ទោះបីជាតិចតួចក្ដី ប៉ុន្តែបានបង្ហាញចំណងសាមគ្គីភាព ជាអ្នកជិតខាងរវាងប្រទេសទាំងពីរ។ លោកប្រេសិតក៏បានអបអរសាទរ ប្រទេស កម្ពុជាដែលសម្រេចបានជោគជ័យជាច្រើនក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នាពេលកន្លងទៅ ព្រមទាំងអះអាងថាវៀតណាមនឹង រួមដៃជាមួយកម្ពុជា ជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺឆ្លង Covid-19 ផងដែរ៕