កម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ (រូបថត៖ គណៈកម្មការរៀបចំ) |
សិល្បៈករសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ (រូបថត៖ គណៈកម្មការរៀបចំ) |
“ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែមោទនភាពដែលខ្លួនជាកុលបុត្រម្នាក់របស់ប្រទេសវៀតណាម។ ហើយបទចម្រៀងនេះបានបង្ហាញពីមោទនភាពនោះដែរ។ ខ្ញុំគិតថា ទោះបីជាធ្វើដំណើរជុំវិញពិភពលោក ប្រហែលជាគ្មានប្រទេសណា ដែលយើងបានឃើញរូបភាពនៃរថយន្តធំបាំងខ្យល់ការពាររថយន្តតូចនៅក្នុងខ្យល់ព្យុះនោះទេ។ ហើយគ្មានប្រទេសណាដែរ ពេលជួបគ្រោះថ្នាក់ ជំនួសឲ្យការរត់ចេញ យើងបែរជាឃើញប្រជាជនរត់មកជួយគ្នា ហើយនោះគឺជាប្រទេសវៀតណាម។ ចម្រៀងរបស់ខ្ញុំបានបង្ហាញពីមោទនភាពនោះ”។
សម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយអ៊ូអរនៃកម្មវិធី V Fest ទស្សនិកជនមួយ ចំនួនបាននិយាយថា៖
“នេះជាលើកទីមួយដែលខ្ញុំមកទីនេះ ហើយកម្មវិធីថ្ងៃនេះពិតជាអស្ចារ្យ រំភើប និងរីករាយណាស់”។
“ខ្ញុំគិតថា កម្មវិធីពិតជាទាក់ទាញណាស់ រូបភាព និងពន្លឺអស្ចារ្យម៉ែនទែន បង្កើត បរិយាកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបំផុសស្មារតីរបស់ប្រជាជនវៀតណាម។ ខ្ញុំស្រឡាញ់វៀតណាម”។
ក្នុងឱកាសនេះ សិល្បករ និងទស្សនិកជនបានចូលរួមរ៉ៃអង្គាសមូលនិធិសម្រាប់ គម្រោង
សហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕
សហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕


