ធនាគាររដ្ឋបានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលប្រតិបត្តិការធនាគារក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ រូបថត៖ Trung Hieu/VOV

រចនាសម្ព័ន្ធឥណទានបន្តផ្តោតលើវិស័យផលិតកម្ម និងអាជីវកម្ម ជាពិសេសវិស័យអាទិភាព និងកត្តាជំរុញកំណើនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី៣ឆ្នាំ២០២៥ របស់ធនាគាររដ្ឋវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣តុលានៅទីក្រុងហាណូយ។

ទេសាភិបាលរងធនាគាររដ្ឋ លោក Pham Thanh Ha ថ្លែងក្នុងសន្និសីទាសរព័ត៌មាន។ រូបថត៖ Tran Ngoc/VOV

យោងតាមតំណាងធនាគាររដ្ឋ ជាមួយនឹងអត្រាកំណើនឥណទានបច្ចុប្បន្ន ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ប្រសិនបើធនាគារប្រមូលដើមទុនបានល្អ រីកចម្រើនយ៉ាងត្រឹមត្រូវ និងនិរន្តរភាព... កំណើនឥណទានសរុបនៃឆ្នាំ ២០២៥ អាចឈានដល់ ១៩-២០% ។ នេះជាអត្រាកំណើនខ្ពស់ណាស់ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ អំពីទិសដៅនៃការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ ទេសាភិបាលរងធនាគាររដ្ឋ លោក Pham Thanh Ha បានសង្កត់ធ្ងន់ថា៖ “ត្រីមាសទីបួនគឺជាត្រីមាសសម្រេចកំណត់ ដើម្បីបញ្ចប់គោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥។ យើងនឹងបន្តដំណើរការគោលនយោបាយរូបិយវត្ថុដោយភាពម្ចាស់ការ បត់បែន តាមដានយ៉ាងដិតដល់នូវទីផ្សារ ហើយមិនត្រឹមតែដោះស្រាយបញ្ហាប្រពៃណីរបស់ខឿនសេដ្ឋកិច្ច ស្ថាប័នឥណទាន អ្នកខ្ចីដើមទុន ឬទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលមានបញ្ហាថ្មីៗកើតឡើង ធនាគាររដ្ឋក៏តែងតែសម្រប់ខ្លួននិងមានដោះស្រាយទាន់ពេលវេលា ដើម្បីអនុវត្តឲ្យបានល្អនូវគោលដៅដែលត្រូវបានប្រគល់ជូនផងដែរ”៕