នាយឧត្តមសេនីយ៍ លោក Nguyen Tan Cuong ថ្លែងមតិនៅ ADFM-២២

ក្នុងសុន្ទរកថា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ អាស៊ានចាំបាច់ត្រូវលើកកំពស់តួនាទីកណ្តាលរបស់ខ្លួន និងពង្រឹងសាមគ្គីភាពក្នុងប្លុកតាមរយៈសកម្មភាពជាក់ស្តែងដើម្បីជំនះរាល់បញ្ហាប្រឈមរួម។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើទិសដៅចំនួនបួនសម្រាប់កិច្ចសហប្រតិបត្តិការយោធា-ការពារជាតិរបស់អាស៊ាន រួមមានៈ បន្តពង្រឹងសាមគ្គីភាព និងតួនាទីកណ្តាលរបស់អាស៊ាន ជំរុញប្រសិទ្ធភាពយន្តការសហប្រតិបត្តិការការពារជាតិដែលមានស្រាប់; ពង្រឹងការចែករំលែកព័ត៌មានជាយុទ្ធសាស្ត្រក្នុងចំណោមកងកម្លាំងយោធាអាស៊ាន។ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខក្រៅជាប្រពៃណី ដំបូងបង្អស់គឺការធានាសុវត្ថិភាពតាមអ៊ីនធឺណិត។ ជំរុញការផ្លាស់ប្តូរវិស័យការពារជាតិ តាមរយៈសកម្មភាពដែលអាចបត់បែនបាន សមស្របទៅនឹងលក្ខខណ្ឌរបស់ប្រទេសនីមួយៗ។

ប្រធានគណៈប្រតិភូការពារជាតិអាស៊ានថតរូបអនុស្សាវរីយ៍

អំពីស្ថានភាពនៅសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា; អនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ វៀតណាមគាំទ្រការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបានឆាប់ៗក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារ ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២។

នៅក្នុងសន្និសិទនេះ បានប្រព្រឹត្តទៅពិធីប្រគល់តំណែងប្រធាន ADFM លើកទី ២៣, AMIM លើកទី ២៣ និង AMOM លើកទី ១៦ ដល់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ ២០២៦ ផងដែរ៕