មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសាធារណៈសង្កាត់ Bach Mai ទីក្រុងហាណូយ ទទួលមនុស្សពី ២០០-២៥០នាក់ជារៀងរាល់ថ្ងៃ ដែលមកដោះស្រាយនីតិវិធីរដ្ឋបាល។ (រូបថត៖ VOV) |
“ជាមួយនឹងអាជ្ញាធរពីរកម្រិត នីតិវិធីរដ្ឋបាលកាន់តែតឹងរ៉ឹង ដំណើរការដោះ ស្រាយឯកសារកាន់តែសាមញ្ញនិងងាយស្រួលសម្រាប់ប្រជាជន”។
“ពេលទៅធ្វើនីតិវិធី ខ្ញុំឃើញថាវាងាយស្រួលជាងមុន។ ពីមុន មាននីតិវិធីដែលត្រូវទៅស្រុក។ ឥឡូវនេះ ឃុំបានដោះស្រាយផ្ទាល់នូវការងារជាច្រើនជូនប្រជាពល រដ្ឋ។ យើងសប្បាយចិត្តខ្លាំងណាស់នៅពេលអាជ្ញាធរពីរកម្រិតចូលដំណើរការ”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរយៈពេល ១ ខែនៃប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន ២ កម្រិត។ (រូបថត៖ VOV) |
“គម្របមួយខែចាប់តាំងពីដាក់ឲ្យដំណើរការនូវអាជ្ញាធរមូលដ្ឋាន ២ កម្រិត យើង បានផ្លាស់ប្តូរពី “ប្រព័ន្ធរដ្ឋបាលគ្រប់គ្រង បម្រើប្រជាជនយ៉ាងអកម្ម" ទៅជា "ប្រព័ន្ធរដ្ឋ បាលដែលបម្រើប្រជាជនយ៉ាងសកម្ម - រដ្ឋបាលស្ថាបនា"។ ទោះបីជាមានការលំបាក ទាំងផ្លូវចិត្ត វិធីសាស្រ្ត មធ្យោបាយ និងមូលដ្ឋានសម្ភារៈក៏ដោយ ប៉ុន្តែយើងបានខិតខំ ប្រឹងប្រែង ហើយមកទល់ពេលនេះ វាមានភាពរលូនជាស្ថាពរ។ ពិតណាស់ នៅមាន ការលំបាកជាច្រើន យើងត្រូវបន្តខិតខំប្រឹងប្រែងកែសម្រួល ណែនាំ និងដោះស្រាយ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយស្មារតីខ្ពស់បំផុតគឺ ទាំងអស់គ្នាដើម្បីប្រទេសជាតិ ទាំងអស់គ្នាដើម្បីដើម្បីប្រជាជន”៕


