ពិធីប្រគល់រង្វាន់ “សមាជិតាសកម្ម ច្នៃប្រឌិត ទទួលខុសត្រូវ” លើកទី១ ឆ្នាំ ២០២៥។ រូបថត៖ qdnd.vn

អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ននេះ ស្ត្រីវៀតណាមកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយអះអាងពីតួនាទី និងឋានៈ និងរួមចំណែកយ៉ាងធំធេងលើវិស័យជាច្រើន។ ការរួមចំណែកដ៏ធំធេងទាំងនោះ គឺជាកម្លាំងចលករដ៏សំខាន់ ដែលរួមចំណែកជួយដល់ប្រទេសជាតិឱ្យឆ្លងផុតពីការលំបាក ការប្រែប្រួល និងបញ្ហាប្រឈមជាច្រើនដែលរាប់មិនអស់ ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ទូលំទូលាយ និងគួឲ្យមោទនភាពបំផុត។ នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានស្នើថា៖ “រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងក្រសួងទាំងអស់ត្រូវតែចាត់ទុកកិច្ចការស្ត្រី និងសមភាពយេនឌ័រជាការងារនយោបាយកណ្តាល និងអចិន្ត្រៃយ៍។ ត្រូវលុបបំបាត់រាល់ឧបសគ្គនិងការរើសអើងផ្លូវភេទ ធានាឱ្យមានបរិយាកាសសមភាពពិតប្រាកដ។ បន្តសុក្រឹត្យក្របខណ្ឌច្បាប់ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតជាស្ត្រី ជាពិសេសក្នុងវិស័យក្រៅផ្លូវការ។ ទន្ទឹមនឹងនោះ ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះអំពើហិង្សាក្នុងគ្រួសារ និងការបៀតបៀនផ្លូវភេទ។ ចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកសាងយន្តការគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់ជនរងគ្រោះ។ កៀងគរធនធានវិនិយោគ ដោះស្រាយបញ្ហាសង្គមជាមូលដ្ឋានសម្រាប់កម្មករ ជាពិសេសការអភិវឌ្ឍលំនៅដ្ឋានសង្គម ការកសាងសាលាមត្តេយ្យសិក្សាគុណភាពខ្ពស់នៅក្នុងមណ្ឌលឧស្សាហកម្ម។ ទាំងនេះគឺជាដំណោះស្រាយគន្លឹះដើម្បីឱ្យស្ត្រីអាចនឹងនរចិត្តរួមចំណែកបន្ថែមទៀត”៕