កម្លាំងជួយសង្គ្រោះប្រមូលផ្តុំគ្នានៅជិតកន្លែងដួលរលំអគារនៅសាលាអ៊ីស្លាម Al Khoziny នៅ Sidoarjo ខេត្ត Java ខាងកើត ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Dipta Wahyu)
បីថ្ងៃបន្ទាប់ពីការដួលរលំសាលាអ៊ីស្លាម Al Khozyni នៅតំបន់ Java ខាងកើត នៃប្រទេសឥណ្ឌូនេស៊ី មនុស្សចំនួន ១០៣ នាក់នៅតែរស់រានមានជីវិត មនុស្ស ៥ នាក់បាន ស្លាប់ ខណៈដែលមនុស្ស ៥៩ នាក់នៅតែបាត់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ឧបទ្ទវហេតុកាលពីរសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហ្សាកាតា លោក Suharyanto នាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា តាមមូល ដ្ឋានវិទ្យាសាស្ត្រ គ្មានសញ្ញានៃជីវិតណាមួយ ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក នៅកន្លែងកើតហេតុនោះទេ។
កាលពីថ្ងៃទី ២ ខែតុលា ផងដែរ ក្រុមអ្នកជួយសង្គ្រោះបានចូលដំណាក់កាល ស្វែងរកដោយប្រើឧបករណ៍ធុនធ្ងន់ ប៉ុន្តែប្រតិបត្តិការត្រូវបានអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន បំផុត ដើម្បីធានាថា ជនរងគ្រោះត្រូវបានរកឃើញនៅតែមានជីវិត។ សាលារៀន Al Khoziny នៅតែកំពុងត្រូវបានសាងសង់នៅឡើយ នៅពេលដែល វាបានដួលរលំកាលពីថ្ងៃទី ២៩ ខែកញ្ញា។ ខណៈពេលដែលសិស្សានុសិស្សកំពុង អធិស្ឋាននៅពេលរសៀល នៅជាន់ខាងក្រោមនៃអគារនោះ ជាន់ខាងលើ ដែលកំពុងសាងសង់បានដួលរលំ៕