ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជាជននៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។(រូបថត៖ Xinhua/TTXVN) |
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.ប បានសង្កត់ធ្ងន់ថា ត្រូវធានាឲ្យមនុស្សទាំងអស់ទទួលបានការចាក់វ៉ាក់សាំង សេវាកម្មធ្វើតេស្ត ព្យាបាលជម្ងឺកូវីដ ១៩ ហើយអំពាវនាវឲ្យបណ្ដាប្រទេសជួយគាំទ្រ ខាងហិរញ្ញវត្ថុក៏ដូចជាប្រភពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់កម្មវិធី COVAX។ ក្រៅពីនោះលោកឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃវិធានការយូរអង្វែងនានា ដូចជាការបង្ការ បញ្ឈប់ជម្លោះ ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនរបររកស៊ីរបស់ប្រជាជន ការផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនិងការឆ្លើយតបគ្រប់ជ្រុងជ្រោយទៅនឹងបញ្ហាប្រឈមសេដ្ឋកិច្ច អាកាសធាតុនិងជម្ងឺរាតត្បាតផងដែរ៕

