លោក Miroslav Jenca ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអឺរ៉ុប អាស៊ីកណ្តាល និងអាមេរិក ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ Reuters) |
ដោយដកស្រង់ការពិគ្រោះយោបល់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីអង្គការសហប្រជាជាតិរូបនេះបានប្រកាសថា អ៊ីស្រាអែលមានកាតព្វកិច្ចត្រូវបញ្ឈប់ជាភ្លាមមួយរំពិចគ្រប់សកម្មភាពតាំងទីលំនៅថ្មី ជម្លៀសអ្នកតាំងលំនៅទាំងអស់ចេញពីតំបន់ដែនដីប៉ាឡេស្ទីនដែលរងការទន្ទ្រានកាន់កាប់ ហើយបញ្ចប់វត្តមានខុសច្បាប់របស់ខ្លួននៅទីនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ជាថ្មីថា ច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ថា តំបន់ ហ្គាហ្សាត្រូវតែជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីរដ្ឋប៉ាឡេស្ទីននាពេលអនាគត៕

