លេខាគណៈកម្មាធិការ បក្សទីក្រុងហាណូយលោក Dinh Tien Dung។ (រូបថត៖ nld.com.vn) |
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ៖ លើកកម្រិតហានិភ័យក្នុងសេណារីយ៉ូ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ជាក់ស្ដែង ទីក្រុងហាណូយបន្តកំណត់ថា ភារកិច្ចអាទិភាពលេខ១គឺការ បង្ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ប្ដេជ្ញាចិត្តការពាររដ្ឋធានី កុំឲ្យជម្ងឺរាតត្បាតមានការ វិវឌ្ឍន៍អាក្រក់។ ទីក្រុងផ្ដោតសំខាន់ទៅលើភារកិច្ចស្នូលចំនួន៣នាពេលខាងមុខនោះគឺ យកការវាយប្រហារដើម្បីការពារ; តាមរកស្លាកស្នាម ផ្ដាច់ករណី F0 ឲ្យដាច់ពី សហគមន៍; កំចាត់តំបន់ផ្ទុះជម្ងឺថ្មីក្នុងពេលឆាប់បំផុត កុំឲ្យឆ្លងរាលដាលយ៉ាងទូលាយ។

