ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់ហោ្គឡា លោក Duong Chinh Chuc

យោងតាមឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅ អង់ហោ្គឡា លោក Duong Chinh Chuc ដំណើរទស្សនកិច្ចនៅ អង់ហោ្គឡារបស់លោកប្រធានរដ្ឋ វៀតណាម លឿង គឿង ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើការវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ហើយទន្ទឹមនឹងនោះ ស្នើទិសដៅ និងវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ បើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-អង់ហ្គោឡា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗជាច្រើនក្នុងវិស័យដូចជាសេដ្ឋកិច្ច ច្បាប់ និងទំនាក់ទំនងនឹងត្រូវបានចុះហត្ថលេខាបន្ទាប់ ពីដំណើរការពិនិត្យយ៉ាងម៉ត់ចត់រវាងទីភ្នាក់ងារនៃប្រទេសទាំងពីរ។ ឯកសារទាំងនេះនឹងបង្កើតមូលដ្ឋានច្បាប់ដ៏រឹងមាំមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក លឿង គឿង ក៏មានអទ្ថន័យសំខាន់ពិសេសផងដែរ ខណៈដែលកិច្ចព្រមព្រៀងផ្លូវច្បាប់ជាច្រើនរវាងរដ្ឋាភិបាលទាំងពីរត្រូវបានចុះហត្ថលេខា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត៕