លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ (រូបថត៖ Lai Hoa/VOV)

តាមគម្រោង ក្នុងរយៈពេល៣ថ្ងៃនៅទីក្រុងកូឡាឡាំពួរ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ នឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនានា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧; ចូលរួមពិធីប្រគល់ពានរង្វាន់អាស៊ាន និងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយក ទីម័រខាងកើតចូលជាសមាជិកអាស៊ាន; ចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូសហរដ្ឋអាមេរិក ចិន ឥណ្ឌា នូវែលសេឡង់ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១៣; ចូលរួមសន្និសីទនានា រួមមានកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍អាស៊ីលើកទី៣ ស្តីពីការបំភាយឧស្ម័នសូន្យសុទ្ធ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន + ៣ លើកទី២៨ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៩ កិច្ចប្រជុំកំពូល RCEP លើកទី៥ ជាដើម។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិដែលចូលរួមក្នុងកិច្ចប្រជុំកំពូល និងសកម្មភាពសំខាន់ៗជាច្រើនទៀត៕