លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសវនាការជាមួយអគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn។ (រូបថត៖ VOV) |
រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលីបានចែករំលែកថា អូស្ត្រាលីមានបំណង ចង់បង្កើនឱកាសវិនិយោគនៅវៀតណាម តាមរយៈការិយាល័យជំរុញការវិនិយោគ ដែលបានបង្កើតឡើងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ; ឯកភាពពង្រឹងកិច្ច សហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិត; គាំទ្រវៀតណាមក្នុងតួនាទីជាម្ចាស់ផ្ទះ នៃពិធីចុះហត្ថលេខារបស់អង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ខែតុលា ឆ្នាំ ២០២៥); មានបំណងចង់ពង្រឹងទំនាក់ទំនងការពារជាតិរវាង ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីរួមចំណែកទៅក្នុងការរក្សា សន្តិភាព៕

