ការព្យាករណ៍ទីតាំងនិងទិសដៅធ្វើដំណើរនៃព្យុះទីហ្វុង Ragasa។ (រូបថត៖ NCHMF) |
កងទ័ពការពារព្រំដែន Hai Phong ជួយអ្នកនេសាទក្នុងការផ្លាស់ទីយានជំនិះ នៅលើច្រាំងដើម្បីកជៀសវាងព្យុះលេខ ៩។ (រូបថត៖ VOV) |
“បច្ចុប្បន្ននេះ យើងបានរក្សា ១០០% នៃកងកម្លាំងដើម្បីយាមប្រចាំការ ត្រៀម ខ្លួន បើមានការបញ្ជានឹងដាក់ពង្រាយកម្លាំងចុះតាមបណ្តាអង្គភាព។ ក្រោយពីខ្យល់ ព្យុះបោកបក់មកលើដីគោក យើងនឹងបន្តពង្រឹងកម្លាំងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង មូលដ្ឋានផងដែរ”។
នៅខេត្ត Quang Ninh ខេត្តបានហាមប្រាមការចេញទៅសមុទ្រតាំងពីព្រឹកថ្ងៃទី ២៤ កញ្ញា។ មុននោះ កម្លាំងមានសមត្ថកិច្ចបានអំពាវនាវឱ្យកប៉ាល់ដឹកអ្នកដំណើរ និងកប៉ាល់ទេសចរណ៍ជាង ៤០០ គ្រឿង ទូកនេសាទជាង ៤.១០០ គ្រឿង ឱ្យត្រឡប់ ទៅកាន់ទីជម្រកសុវត្ថិភាពវិញ ចាប់តាំងពីព្រឹកថ្ងៃទី២៣ ខែកញ្ញា។ គ្រឹះស្ថានវារីវប្បកម្ម ជិត ៨.០០០ កន្លែង បានពង្រឹងទ្រុងបែចិញ្ចឹម។ ខេត្តបានដាក់ពង្រាយកម្មាភិបាល យុទ្ធជនជាង ៣០០០ នាក់ រថយន្ត កប៉ាល់ នាវា ជាង ១០០ គ្រឿង ត្រូវបានត្រៀម រួចរាល់ ដើម្បីធានាមិនទុកឲ្យកើតមានការខូចខាតដល់ជីវិតមនុស្ស និងកាត់បន្ថយជា អតិបរមានូវការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះទីហ្វុង Ragasa៕


