បង្កើនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់កំណត់ (រូបថត៖ Chinhphu.vn) |
សារទូរលេខនេះត្រូវបានបញ្ជូនទៅរដ្ឋមន្ត្រីនៃក្រសួងដូចជា៖ ការពារប្រទេស នគរបាល កសិកម្មនិងបរិស្ថាន ក្រសួងការបរទេស យុត្តិធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហិរញ្ញវត្ថុ; ប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្តជាប់មាត់សមុទ្រ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននិងមូលដ្ឋាន អនុវត្តភារកិច្ចសំខាន់ៗ និងបន្ទាន់មួយចំនួន។ តាមនោះ ផ្តោតលើការដឹកនាំ បញ្ជាណែនាំនិងផ្តល់អាទិភាពលើការបែងចែកធនធាន សម្រាប់ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ប្រកប ដោយប្រសិទ្ធភាព អនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC); អនុវត្តវិធានការព្រមៗគ្នា យ៉ាងខ្លាំងក្លា មានប្រសិទ្ធភាពនិងទូលំទូលាយ ដើម្បីការពារកប៉ាល់នេសាទ និងអ្នកនេសាទវៀតណាម ដែលកំពុងប្រតិបត្តិការស្របច្បាប់នៅតំបន់សមុទ្រជាប់ព្រំដែនប្រទេសដទៃទៀត។
លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងកសិកម្ម និងបរិស្ថានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាន ដើម្បីផ្លាស់ប្តូរជាប្រចាំនិងធ្វើបច្ចុប្បន្នភាពលទ្ធផល នៃការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ជាមួយ EC; សំយោគលទ្ធផល និងរៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសាសន៍ព្រមាន “កាតលឿង” តាមតម្រូវការរបស់ EC បំពេញនិងរាយការណ៍ជូននាយករដ្ឋមន្ត្រី មុនថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥៕

