ស្ពាន Allenby នៅព្រំដែនរវាងហ្ស៊កដានីនិង West Bank។ (រូបថត៖ THX/TTXVN) |
មុននោះ កាលពីថ្ងៃទី២៣ ខែកញ្ញា លោកប្រធានាធិបតី Trump បានជួបជាមួយ មេដឹកនាំនៃប្រទេសមូស្លីម និងអារ៉ាប់សំខាន់ៗនៅអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងនេះបានព្រមានពីផលវិបាក ប្រសិនបើអ៊ីស្រាអែលអនុវត្តន៍ការច្របាច់បញ្ចូលតំបន់ West Bank។ ក្នុងពេលជាមួយគ្នានោះ បណ្ដារដ្ឋមន្ត្រីរបស់អ៊ីស្រាអែលកំពុងពិចារណា លើការច្របាច់បញ្ចូលតំបន់ West Bank ដើម្បីតបតទៅនឹងការដែលប្រទេសបារាំង អង់គ្លេស និងមហាអំណាចលោកខាងលិចមួយចំនួនទៀត បានទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋឯករាជ្យមួយ៕

