រូបថតឧទាហរណ៍៖ REUTERS/Kevin Lamarque
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម TruthSocial លោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រទេសជប៉ុននឹងវិនិយោគ ៥៥០ ពាន់ លានដុល្លារអាមេរិកចូលមកសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកនឹងទទួលបាន ៩០% នៃប្រាក់ចំណេញ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងបង្កើតការងាររាប់សែនកន្លែង ហើយប្រការនេះមិនធ្លាប់ មានពីមុនមកឡើយ។ យោងតាមប្រធានាធិបតីអាមេរិក ប្រការដ៏សំខាន់បំផុតនោះគឺថា ប្រទេសជប៉ុននឹងបើកទីផ្សាររបស់ខ្លួនចំពោះផលិតផលដូចជារថយន្ត និងរថយន្តដឹក ទំនិញ អង្ករ កសិផល និងទំនិញមួយចំនួនទៀត។ យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសជប៉ុននឹងត្រូវបង់ពន្ធបដិការ ១៥% ដល់សហរដ្ឋអាមេរិក។
មុននោះ នាថ្ងៃទី ៧ កក្កដា រដ្ឋបាលប្រធានាធិបតី Trump បានផ្ញើលិខិតដោយ ជូនដំណឹងអំពីការដាក់ពន្ធ ២៥% ដល់ប្រទេសជប៉ុន ប្រសិនបើភាគីទាំងពីរមិនសម្រេច បានកិច្ចព្រមព្រៀងត្រឹមថ្ងៃទី ១ ខែសីហា៕