ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជាមួយប្រតិភូឆ្នើមនៃសមាគមជំរុញការសិក្សាលើទូទាំងប្រទេស។ (រូបថត៖ Viet Cuong/VOV) |
លោកប្រធានរដ្ឋ លឿង គឿង ថ្លែងក្នុងជំនួប។ (រូបថត៖ Viet Cuong/VOV) |
ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាម កំពុងឈរនៅចំពោះមុខរបត់ជាប្រវត្តិសាស្ត្រ ដើម្បីឈានចូលយុគសម័យថ្មីនៃការ អភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយវិបុលភាព។ ដូច្នេះហើយ ការកសាងប្រទេសជាតិ ឱ្យឆ្ពោះទៅរកការសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប គឺជាភារកិច្ចដ៏មាន សារៈសំខាន់ខ្លាំង មិនត្រឹមតែជាគោលដៅមនុស្សសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ជា តម្រូវការបន្ទាន់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាតិ អភិវឌ្ឍទេពកោសល្យ និង ពង្រឹងកម្លាំងផ្ទៃក្នុងជាតិទៀតផង។ លើសពីនេះ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការផ្សារភ្ជាប់ការងារជំរុញការសិក្សាជាមួយនឹងការធ្វើបរិវត្តកម្ម ឌីជីថល និងបរិវត្តកម្មបៃតងជាតិ។ លោកប្រធានរដ្ឋបានស្នើថា៖


