ឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Pekka Voutilainen បង្ហាញសារតាំងជូនប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ (រូបថត៖ VOV) |
ចំណែកលោកឯកអគ្គរដ្ឋទូត Pekka Voutilainen បានសង្កត់ធ្ងន់ថា ទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែសម្បូរ បែប ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យថាមពលស្អាត បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត។
លោកប្រធានរដ្ឋ លឿង គឿង និងឯកអគ្គរដ្ឋទូតកាណាដា លោក James Nickel។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត James Nickel បានអះអាងថា កាណាដាចែក រំលែកជាមួយវៀតណាមអំពីការរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍; សង្ឃឹមថាភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរ ឌីជីថល។ ល។
នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង បានទទួលសារតាំងពី ឯកអគ្គរដ្ឋទូតចំនួន ៤ រូបមកពីប្រទេស Jamaica, Tunisia, Slovenia និង Tajikistan។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បី ស្តាប់មតិយោបល់ និងសំណើររបស់បណ្ដាឯកអគ្គរដ្ឋទូត ហើយបង្កើតលក្ខខណ្ឌ អំណោយផលទាំងអស់សម្រាប់ឯកអគ្គរដ្ឋទូតបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អផងដែរ៕


