លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់ជូនអគ្គលេខាបក្ស ប្រធានរដ្ឋស.ប.បកូរ៉េ លោក គីម ជុងអ៊ុន សៀវភៅរូបថតដែលមានចំណងជើងថា “មិត្តភាពកក់ក្ដៅរវាងវៀតណាម-ស.ប.បកូរ៉េ”។ (រូបថត៖ VNA) |
កាលពីយប់ ថ្ងៃទី ១០ តុលា លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតបក្សពលករកូរ៉េ (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) ដែលប្រព្រឹត្ត ទៅនៅទីលាន Kim Il Sung រដ្ឋធានីព្យុងយ៉ាង។
អញ្ជើញថ្លែងសុន្ទរកថានៅពិធីនេះ អគ្គលេខាបក្ស និងជាប្រធានគណៈកម្មការ កិច្ចការរដ្ឋស.ប.បកូរ៉េ លោក គីម ជុងអ៊ុន បានអះអាងថា បក្សពលករកូរ៉េ ជានិច្ចកាល ចាត់ទុកបុព្វហេតុសង្គមនិយម ដែលប្រជាជនបានជ្រើសរើស និងឆ្ពោះទៅរកដូចរបស់ ខ្លួនឯងអញ្ចឹង ព្រមទាំងសំដែងថា ប្រជាជនស.ប.បកូរ៉េនឹងចងចាំ ដឹងគុណជានិច្ចនិរន្តរ៍ ចំពោះកងទ័ពដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីប្រវត្តិសាស្ត្រដ៏មហិមារនៃ មាតុភូមិ ដើម្បីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសជាតិ និងសមិទ្ធិផល បដិវត្តន៍ផងដែរ៕

