ពិធីនេះមានការចូលរួមពីលោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងគណៈប្រតិភូចំនួន ៥៥០ នាក់ តំណាងឲ្យបក្ខជនជិត ៥០ ម៉ឺននាក់ ចំណុះគណៈកម្មាធិការបក្សទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។ (រូបថត៖ VNA) |
“ការអភិវឌ្ឍរដ្ឋធានីហាណូយក្នុងសម័យកាលថ្មី ទាមទារឲ្យមានការផ្លាស់ប្តូរជា មូលដ្ឋានពីគំរូ “ប៉ូលតែមួយគត់” ទៅជារចនាសម្ព័ន្ធ “ពហុប៉ូល ពហុមជ្ឈមណ្ឌល”។ តំបន់ទីក្រុងនីមួយៗមានបេសកកម្មឯកទេសក្នុងរដ្ឋធានី។ មជ្ឈមណ្ឌលស្នូលត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងតំបន់ Hoan Kiem-Ba Dinh ដែលដើរតួនាទីនយោបាយ វប្បធម៌ និងអភិរក្សបេតិកភណ្ឌ។ ប៉ូលភាគពាយ័ព្យ ដែលមានតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ អប់រំ និងស្រាវជ្រាវ; ភាគខាងត្បូង ដែលមាន សួនឧស្សាហកម្មទំនើប ទទួលបន្ទុកផ្នែកឡូជីស្ទីក ឧស្សាហកម្មគាំទ្រ មេកានិច និងការកែច្នៃ; ភាគខាងកើត ដែលមានកំពង់ផែច្រកទ្វារ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្ម។ ប៉ូលនីមួយៗក្លាយជាផ្កាយរណប ដែលស្វយ័តក្នុងមុខងារផង និង តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីទាំងមូល និងតំបន់ជិតខាងផង ដើម្បីជួយហាណូយ ក្លាយជាតំបន់ទីក្រុង ដោយមានតួនាទីតភ្ជាប់និងដឹកនាំតំបន់ ក៏ដូចជាប្រទេសជាតិ ទាំងមូល”។
លោកអគ្គលេខាបក្សបានស្នើឱ្យអភិវឌ្ឍន៍ទីក្រុងហាណូយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងចលករស្នូល ដើម្បីជំរុញការអភិវឌ្ឍ តំបន់ និងប្រទេសជាតិដោយផ្អែកលើសេដ្ឋកិច្ចចំណេះដឹង; ជំរុញកិច្ចការបរទេស សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ និងអន្តរជាតិ ពង្រីកបណ្តាញ កិច្ចសហប្រតិបត្តិការជាមួយទីក្រុងធំៗលើពិភពលោក ចូលរួមយ៉ាងសកម្មក្នុងបណ្តាញ “ទីក្រុងបៃតង-ឆ្លាតវៃ-ច្នៃប្រឌិត”។ អាស្រ័យហេតុនេះ លើកកំពស់ឋានៈនៃទីក្រុង ហាណូយ ដែលជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ អប់រំ និងសេដ្ឋកិច្ចគំរូរបស់វៀត ណាមនៅលើឆាកអន្តរជាតិ៕

