“ច្បាប់នីមួយៗមិនត្រឹមតែជាឯកសារគតិយុត្តិប៉ុណ្ណោះទេ ថែមទាំងជាការរួមបញ្ចូល គ្នានៃប្រាជ្ញា ឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនទៀតផង”។ នេះជាការសង្កត់ធ្ងន់ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងមហាសន្និបាត បក្ខភាគរដ្ឋសភាលើកទី ១ អាណត្តិ ២០២៥-២០៣០ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាតបក្ខភាគរដ្ឋសភាលើកទី១។ (រូបថត៖ VOV) |
“ច្បាប់នីមួយៗមិនត្រឹមតែជាឯកសារគតិយុត្តិប៉ុណ្ណោះទេ ថែមទាំងត្រូវតែជា ការរួមបញ្ចូលគ្នានៃប្រាជ្ញា ឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនទៀតផង។ សមាជិក សភាមិនត្រឹមតែជាអ្នកតាក់តែងច្បាប់ អ្នកគ្រប់គ្រង ឬជាអ្នកសម្រេចប៉ុណ្ណោះទេ ប៉ុន្តែដំបូងបង្អស់ ត្រូវជា “តំណាងរបស់ម្ចាស់ឆ្នោត” – តំណាងដ៏ស្មោះត្រង់នៃសំឡេង សេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ឆ្នោត និងប្រជាជាតិទាំងមូល។ សមាជិកសភាម្នាក់ៗជាស្ពាននៃសេចក្តីទុកចិត្ត ដែលនាំដង្ហើមជីវិតចូលក្នុងសាលប្រជុំ រដ្ឋសភា ហើយនាំសេចក្តីសម្រេចដ៏ត្រឹមត្រូវរបស់រដ្ឋសភា វិលត្រឡប់ទៅរកជីវភាព ឡើងវិញ រួមចំណែកលើកស្ទួយគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅជូនប្រជាជន”។
លោកអគ្គលេខាបក្ស តូ ឡឹម និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញទស្សនាការតាំងពិព័រណ៍នៅក្នុងវិមានរដ្ឋសភា។ (រូបថត៖ Le Tuyet/VOV) |


