គណៈប្រតិភូចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណី អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងទទួលគោរមងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន។ រូបថត៖ Van Hieu/VOV

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញប្រគល់កិត្តមាន “វីរជននៃកងទ័ពប្រជាជន” ជូនអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម អគ្គលេខាបក្ស លោក តូ ឡឹមបានអះអាងថា សមិទ្ធិផល និងស្នាដៃរបស់អគ្គសេនាធិការដ្ឋានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ តែងតែបង្ហាញឲ្យឃើញពីចំណុចកំពូលនៃសិល្បៈយោធារបស់បក្ស។ អញ្ជើញរំលឹកមេរៀនប្រវត្តិសាស្ត្រ និងប្រពៃណីដ៏ថ្លៃថ្លារបស់ដូនតាយើងថា "កសាងប្រទេសត្រូវតែដើរទន្ទឹមគ្នាការពារប្រទេស" អគ្គលេខាបក្ស លោក តូ ឡឹមបានមានប្រសាសន៍ថា៖

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងពិធីនេះ។ រូបថត៖ Van Hieu/VOV

“ត្រូវស្រូបយកដោយមានជម្រើស អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធា ជឿនលឿនក្នុងពិភពលោក នាំវិទ្យាសាស្ត្រនិងសិល្បៈយោធាវៀតណាម ឡើងកម្ពស់ថ្មី។ អនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ ច្បាប់ស្តីពីយោធា និងការពារជាតិប្រកបដោយប្រសិទ្ធភាព។ ផ្តោតលើការកសាង និងបង្កើនសមត្ថភាពគ្រប់ជ្រុងជ្រោយ សកម្ម និងមុតស្រូចក្នុងការស្រាវជ្រាវ និងព្យាករណ៍ស្ថានការណ៍ទាន់ពេលវេលា ជាពិសេសការផ្លាស់ប្តូរ និងនិន្នាការនៃការកែសម្រួលយុទ្ធសាស្ត្ររបស់ប្រទេសធំៗ ស្ថានភាពនៅសមុទ្រខាងកើត ...។ ផ្តល់យោបល់ទាន់ពេលវេលា និងស្នើរផែនការ គោលការណ៍ណែនាំយុទ្ធសាស្ត្រ។ ដោះស្រាយទំនាក់ទំនងអន្តរជាតិឱ្យបានត្រឹមត្រូវ ការពារយ៉ាងសកម្មនូវហានិភ័យនៃសង្គ្រាមនិងជម្លោះ”។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញប្រគល់ជូនអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម កិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន (រូបថត៖ Van Hieu/VOV)

លោកអគ្គលេខាបក្សបានស្នើឱ្យអគ្គសេនាធិការដ្ឋានពង្រឹងការបញ្ជា និងដឹកនាំកងទ័ពទាំងមូលរក្សាវិន័យ គ្រប់គ្រងយ៉ាងតឹងរឹងចំពោះដែនអាកាស ដែនសមុទ្រ ព្រំដែនគោក និងអ៊ីនធឺណិត។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយកសាងកងទ័ពទំនើប ជាមួយនឹងផែនទីបង្ហាញផ្លូវ ជំហាន និងលក្ខណៈវិនិច្ឆ័យ ជាក់ស្តែង។ យកចិត្តទុកដាក់លើការវិនិយោគសមស្រប ដើម្បីធានាបាននូវសព្វាវុធនិងបរិក្ខារសម្រាប់បំពាក់កងកម្លាំងឆ្ពោះទៅរកភាពទំនើប៕