រូបថត៖ baohatinh.vn

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា ព្យុះទីហ្វុង Bualoi មានលក្ខណៈពិសេសមួយគឺ៖ បោកមកយ៉ាងខ្លាំងក្នុងល្បឿន ៣៥-៤០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីឆ្លងកាត់ប្រទេសហ្វីលីពីន ព្យុះនេះមិនចុះខ្សោយទេ ប៉ុន្តែបានបន្តខ្លាំងថែមទៀត។ ព្យុះទីហ្វុងនេះត្រូវបានព្យាករណ៍ថា នឹងឈានចូលសមុទ្រខាងកើត ហើយប៉ះពាល់ដោយផ្ទាល់ដល់ដីគោកវៀតណាម។ នេះគឺជាព្យុះទីហ្វុងដ៏ខ្លាំង និងគ្រោះថ្នាក់ ពិបាក់ព្យាករណ៍ ជាពិសេសនៅពេលផ្លាស់ទីតាមឆ្នេរសមុទ្រ។ ដូច្នេះហើយ នេះត្រូវបានចាត់ទុកជាស្ថានភាពអាសន្ន ហើយត្រៀមខ្លួនឆ្លើយតបក្នុងកម្រិតខ្ពស់បំផុត។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើថា៖ “ក្រសួងកសិកម្មនិងបរិស្ថាន និងបណ្តាមូលដ្ឋានបន្តបញ្ជាក់ពីតំបន់រងផលប៉ះពាល់ ផែនការនិងសេណារីយ៉ូនៅតំបន់ដែលរងផលប៉ះពាល់។ ខ្ញុំស្នើឲ្យអ្នកសារព័ត៌មានចាត់ទុកនេះជាកិច្ចការ។ ព័ត៌មានអំពីព្យុះទីហ្វុងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ ហើយស្ថាប័នមានសមត្ថកិច្ចដូចជា ឆ្មាំការពារព្រំដែន ប៉ូលីសសមុទ្រក៏ត្រូវចាក់ផ្សាយព័ត៌មាន ដោយទម្រង់ផ្សេងទៀតដូចជាការផ្ញើសារតាមទូរស័ព្ទជាដើម”។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងឆ្លើយតបទៅនឹងគ្រោះធម្មជាតិ គឺជាចំណុចស្នូលសម្រាប់កិច្ចសម្របសម្រួលអន្តរវិស័យ និងអន្តរខេត្ត។ យោធាគឺជាកម្លាំងស្នូល ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរក និងជួយសង្គ្រោះ៕