ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅទីនេះ។ រូបថត៖ Pham Huan/VOV – Washington |
ព្រឹត្តិការណ៍នេះត្រូវរៀបចំឡើងដោយ គំនិតផ្តួចផ្តើមសមភាពយេនឌ័ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្របសម្រួលជាមួយគណៈប្រតិភូប៉ូឡូញ ដោយមានការចូលរួមពីតំណាងជាច្រើននៃប្រទេសសមាជិកអង្គការសហប្រជាជាតិនិងអវកាសយានិកអន្តរជាតិជាស្ត្រី រួមទាំងលោកស្រី Amanda Nguyen ដែលនឹងក្លាយជាស្ត្រីវៀតណាមដំបូងគេហោះហើរទៅកាន់លំហអវកាស។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោកស្រី Amanda Nguyen ដែលនឹងក្លាយជាស្ត្រីវៀតណាមដំបូងគេដែលហោះហើរទៅកាន់លំហអវកាស។ រូបថត៖ Pham Huan/VOV – Washington |
ថ្លែងមតិតាងនាមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វឌ្ឍនភាពរបស់ស្ត្រីទាមទារឱ្យមានការគោរពសមភាព ភាពចម្រុះ និងបរិយាប័ន្ន ក៏ដូចជាការផ្តល់សិទ្ធិ ដូច្នេះស្ត្រីមិនត្រឹមតែអាចចូលរួមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាអ្នកដឹកនាំ ជំរុញនវានុវត្តន៍និងបង្កើតកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានលើកឡើងពីសមិទ្ធិផលរបស់វៀតណាមលើសមភាពយេនឌ័រ បង្កើតឱកាសស្មើភាពសម្រាប់ស្ត្រីក្នុងការចូលរួម និងរួមចំណែកក្នុងគ្រប់វិស័យនៃជីវភាពសង្គម ជាពិសេសផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត។ ការដែលលោកស្រី Amanda Nguyen សម្រេចបានក្តីសុបិនក្លាយជាស្ត្រីវៀតណាមដំបូងគេដែលហោះហើរទៅកាន់លំហអវកាស គឺជាសក្ខីភាពដែលបង្ហាញពីភាពវៃឆ្លាត សមត្ថភាព និងភាពក្លាហានរបស់ស្ត្រីវៀតណាម។ វៀតណាមសន្យាចូលរួមជាមួយសហគមន៍អន្តរជាតិ ជំរុញថែមទៀតសមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រីឱ្យពង្រីករាល់សក្តានុពល និងប្រែក្លាយមហិច្ឆតានិងសេចក្តីប្រាថ្នារបស់ខ្លួនឱ្យក្លាយជាការពិត៕


