គួរ​ឲ្យ​កត់សម្គាត់ថា រដ្ឋសភាបានបោះឆ្នោតជ្រើសតាំង​លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានីតិកាលទី ១៥ ឲ្យ​បន្តកាន់​តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៦; លោក តូ ឡឹម អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តវៀតណាម ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១; និងលោក ឡេ មិញហ៊ឹង​ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ត្រូវបានជ្រើស​តាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។

ដំណាក់កាលទី ២ នៃសម័យ​ប្រជុំលើកទី១ រដ្ឋសភានីតិកាលទី ១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា៕