មហាសន្និបាតលើកទី ១ បក្សភាគខេត្ត Khanh Hoa អាណត្តិ ២០២៥-២០៣០។ រូបថត៖ Le Tuyet/VOV |
ទន្ទឹមនឹងនោះ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតក៏បានដាក់ចេញគោលដៅអភិវឌ្ឍន៍សំខាន់ៗមួយចំនួនសម្រាប់ខេត្ត Khanh Hoa នាពេលខាងមុខ ពោលគឺ៖ ប្រព័ន្ធទីក្រុងអភិវឌ្ឍក្នុងទិសដៅទំនើប ឆ្លាតវៃ និរន្តរភាព និងសម្បូរដោយអត្តសញ្ញាណ ដោយមានទីក្រុងមួយចំនួនបំពេញស្តង់ដារអន្តរជាតិ; ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគដោយសមកាលកម្ម ទំនើប និងមានប្រសិទ្ធភាព; ប្រជាជនមានជីវភាពកម្រិតខ្ពស់ សុខសន្តិភាព និងសុភមង្គល។ ប្រព័ន្ធអេកូឡូស៊ី ទេសភាពធម្មជាតិ និងបរិស្ថានត្រូវបានការពារ; មានសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; កសាងបក្សភាគ និងប្រព័ន្ធនយោបាយប្រកបដោយតម្លាភាព ហើយរឹងមាំលើគ្រប់វិស័យ។ ការការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពលើកោះសមុទ្រ ត្រូវបានធានាយ៉ាងរឹងមាំ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ សន្និបាតក៏បានស្នើដំណោះស្រាយនិងភារកិច្ចសំខាន់ៗសម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០ ដើម្បីអនុវត្ត។
លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa លោក Nghiem Xuan Thanh។ រូបថត៖ Le Tuyet/VOV |
ថ្លែងមតិក្នុងពិធីបិទសន្និបាត លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa លោក Nghiem Xuan Thanh បានអះអាងថា៖ “ដោយកម្លាំងនៃផែនមហាសាមគ្គីភាព និងបំណងប្រាថ្នាឈានឡើងយ៉ាងមុតមាំ បក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Khanh Hoa បានប្តេជ្ញា ខិតខំបំពេញឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចដំណាក់កាល ២០២៥-២០៣០។ នោះជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់ខេត្ត Khanh Hoa ឈានចូលទំព័រប្រវតិ្តសាស្រ្តអភិវឌ្ឍន៍ថ្មី ក្លាយជាប៉ូលកំណើនរបស់ប្រទេសជាតិទាំងមូល ជាទីក្រុងចំណុះមជ្ឈិម ប្រជាជនមានជីវភាពកម្រិតខ្ពស់ សុខសន្តិភាព និងសុភមង្គល រួមចំណែកយ៉ាងវិជ្ជមានក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ”។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជូនផ្កាដល់មហាសន្និបាត។ រូបថត៖ Le Tuyet/VOV |
លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់ក្រោយមហាសន្និបាតគឺខេត្តទាំងមូលខិតខំសម្រេចឲ្យបានលើសពីគោលដៅនៃផែនការសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ៤ និងឆ្នាំ២០២៥ទាំងមូល តាមនោះ បង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងខ្លាំងក្លាចាប់ពីដើមឆ្នាំ២០២៦ ពោលគឺឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី ១ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទី ១៤ របស់បក្ស។ ដូច្នេះ ត្រូវអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតឱ្យបានឆាប់ៗ ជាមួយកម្មវិធីសកម្មភាពជាក់ស្តែង ផែនការជាក់លាក់ ច្បាមជាប់ស្ថានភាពជាក់ស្តែង ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់៕



