នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំទី ១ នៃគណៈកម្មាធិការដឹកនាំជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (រូបថត៖ Lai Hoa/VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យកំណត់នូវឧបសគ្គ និងចំណុចកក់ស្ទះនានាក្នុងស្ថាប័ននិងច្បាប់នានា ដើម្បីស្នើរចេញដំណោះស្រាយទាន់ពេលវេលា សម្រាប់ជួយសេដ្ឋកិច្ចឯកជនដោះស្រាយទាន់ពេលវេលា ក្នុងគោលបំណង នាំសហគ្រាសឯកជនក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

“យើងត្រូវតែបង្កើតសន្ទុះ ទំនុកចិត្ត បង្កើតចលនា និងប្រមូលផ្តុំការចូលរួមពីប្រជាជន និងអាជីវកម្ម។ ដើម្បីប្រមូលផ្តុំប្រជាជន និងអាជីវកម្ម គឺក្បាលម៉ាស៊ីនរដ្ឋត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការរៀបចំ និងអនុវត្តដោយស្មារតីនៃការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ធំធេង មានសកម្មភាពដ៏ខ្លាំងក្លា និងបំពេញកិច្ចការណាមួយត្រូវបង្ហើយកិច្ចការនោះរួចជាស្រេច ដោយផ្តោតលើចំណុចសំខាន់ៗ។ ធ្វើយ៉ាងម៉េច បង្កើតការផ្លាស់ប្តូរ ចលនា និន្នាការ និងចុងក្រោយគឺការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់សហគ្រាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច”។

នាយករដ្ឋមន្ត្រីស្នើឱ្យបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសមានលទ្ធភាពទាក់ទងផ្ទាល់នឹងប្រភពធនធានធម្មជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល... ៕