នាវាដឹកយន្ដហោះ Liaoning (រូបថត៖ THX / TTXVN

យោងតាមក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា នាវាដឹក យន្ដហោះ Liaoning និងនាវាពិឃាតផ្ទុកមីស៊ីលចំនួន ៥ គ្រឿងទៀត បានឆ្លងកាត់ដែនសមុទ្រ ដែលស្ថិតនៅកណ្ដាល កោះ Okinawa និងកោះ Miyako នៅពេលធ្វើដំណើរពីសមុទ្រ Hoa Tung ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (MSDF) បានបញ្ជាក់ថា នាវាទាំងនេះមិនបានឆ្លងចូលដែនសមុទ្ររបស់ជប៉ុនឡើយ ព្រមទាំងយន្តហោះចម្បាំងនៅលើ នាវាក៏គ្មានប្រតិបត្តិការចុះចតនិងហោះហើរឡើយ។ ក្រសួងនេះបានអះអាងជាបឋាមថា កង ទ័ពជើងទឹកចិនទំនងជាកំពុងធ្វើការហ្វឹកហាត់លើកកម្ពស់សមត្ថភាពក្នុងការដាក់ពង្រាយនៅ ដែនសមុទ្រ ឬដើម្បីប្រតិកម្មចំពោះការដែលជប៉នទើបដាក់ពង្រាយអង្គភាពមីស៊ីលនៅកោះ Miyako ចាប់ពីថ្ងៃទី ២៦ ខែមីនា៕