នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនេប៉ាល់ លោកស្រី Sushila Karki។ រូបថត៖ PTI |
ក្នុងនោះ រដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយលោកស្រី Sushila Karki នឹងផ្តោតលើសាមគ្គីភាព ជំនះលើផលវិបាកនៃវិបត្តិនយោបាយនាពេលកន្លងទៅ ការស្ថាបនាឡើងវិញនិងស្ថិរភាពសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki បានសង្កត់ធ្ងន់ថា គណៈរដ្ឋមន្ត្រីអន្តរកាលនឹងដឹកនាំប្រទេសត្រឹមរយៈពេល ៦ ខែ ប៉ុណ្ណោះ បន្ទាប់មកនឹងប្រគល់អំណាចទៅឱ្យរដ្ឋសភាថ្មីដែលនឹងត្រូវបានបោះឆ្នោតនៅខែមីនា ឆ្នាំ ២០២៦។ ចំណុចគួរឱ្យកត់សម្គាល់មួយនៅក្នុងសុន្ទរកថានោះគឺថា រដ្ឋាភិបាលនឹងទទួលស្គាល់អ្នកដែលបាត់បងជីវិតក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ជាយុទ្ធជនពលី; ជួយឧបត្ថម្ភគ្រួសាររបស់ពួកគេជាមួយនឹងទឹកប្រាក់ចំនួន ៧.៥០០ ដុល្លារ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករងរបួស។ លោកស្រី Sushila Karki បានឲ្យដឹងថា រដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមការស៊ើបអង្កេតដ៏ទូលំទូលាយមួយទៅលើការបំផ្លិចបំផ្លាញ និងអំពើហិង្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

