![]() |
លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ខ្លឹមសារសំខាន់ចំនួន៤នឹងត្រូវបានលើកយកមកពិភាក្សានៅ កិច្ចប្រជុំនេះ ក្នុងនោះគឺការដោះស្រាយការលំបាកសម្រាប់វិស័យផលិតកម្ម អាជីវកម្ម៖
“នេះជាវិស័យដែលជួបការលំបាកខ្លាំងបំផុត ស្ទើរតែសម្ព័ន្ធក្រុមហ៊ុន រដ្ឋនិងឯកជនទាំងអស់សុទ្ធតែជាប់គាំងដែរ។ មានសហគ្រាសខ្លះៗដែល ត្រឹមតែទទួលបានចំណូលពី៣ដល់៥%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ហេតុនេះហើយ ត្រូវដោះស្រាយការលំបាកសម្រាប់វិស័យផលិត កម្ម អាជីវកម្ម”។
ចំពោះបរិមាណទុនវិនិយោគសាធារណៈឡើងដល់ទៅ៣០ពាន់លាន ដុល្លាអាមេរិក រួមទាំងទុនថវិការដ្ឋនិងទុនកម្ចី លោកនាយករដ្ឋមន្រ្តីបាន លើកច្បាស់ថា កិច្ចប្រជុំត្រូវការពិភាក្សាលើដំណោះស្រាយដើម្បីបើកការ ចំណាយបរិមាណទុននេះឲ្យបានអស់។
“ធ្វើយ៉ាងម៉េចដើម្បីបើកការចំណាយបរិមាណទុននេះឲ្យបានពេញ លេញ តាមនោះរួមចំណែកបង្កើតការងារធ្វើ បង្កើនកំណើន និងការប្រើ ប្រាស់ផលិតផលក្នុងប្រទេស។ ក្នុងកិច្ចប្រជុំលើកនេះត្រូវមានដំណោះ ស្រាយយ៉ាងខ្លាំងក្លាដើម្បីបើកការចំណាយទុកឲ្យបានពេញលេញ មិនដូច នៅកិច្ចប្រជុំលើកមុនៗ ត្រឹមតែដាក់ចេញវិធានការ ក៏ប៉ុន្តែការអនុវត្តមាន ភាពយឺតយ៉ាវណាស់”៕

