![]() |
យោងតាមសេចក្តីប្រកាសពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសកាលពីយប់ ថ្ងៃទី ៦ ខែមេសាបានឲ្យដឹងថា សុខភាពរបស់លោក Boris Johnson បានចាប់ ផ្តើមមានអាការៈជម្ងឺកាន់តែអាក្រក់ឡើងៗតាំងពីរពេលសៀលថ្ងៃដដែលនោះហើយក្រុមគ្រូពេទ្យរដ្ឋាភិបាលអង់គ្លេស បានសម្រេចចិត្តបញ្ជូនលោក Boris Johnson ទៅកាន់បន្ទប់ព្យាបាលសកម្មនៅឯមន្ទីរពេទ្យ St Thomas នៅទីក្រុងឡុងដ៍ ដើម្បីបង្ការក្នុងករណី លោក Boris Johnson ត្រូវបង្ខំឲ្យប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើមផងដែរ។នាបច្ចុប្បន្ន លោក Boris Johnson នៅតែដឹងខ្លួន ហើយតែងតាំងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ជំនួសលោកក្នុងការគ្រប់គ្រងរដ្ឋាភិបាលនៅពេលចាំបាច់ផងដែរ៕

