ភ្លៀងធ្លាក់ខ្លាំងជាយូរ បង្កហានិភ័យខ្ពស់អំពីជំនន់ទឹកភ្លៀង និងការរអិលបាក់ដី។ (រូបថត៖ VGP) |
ដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាជន និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាឲ្យ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុងនៅតំបន់ភាគខាងជើង និង ខេត្ត Thanh Hoa មិនត្រូវធ្វេសប្រហែស ផ្តោត លើការដឹកនាំការតាមដានយ៉ាងដិតដល់ ធ្វើបច្ចុប្បន្នភាពជាប្រចាំនិងជាបន្តបន្ទាប់ នូវការវិវត្តនៃស្ថានភាព ចាត់វិធានការទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងជំនន់ទឹកភ្លៀង និងការបាក់ដី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ឲ្យលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានា ដាក់ពង្រាយការងារបង្ការ ទប់ស្កាត់ ឆ្លើយតប និងជំនះពុះពារ ផលវិបាកនៃជំនន់ទឹកភ្លៀងក្រោយព្យុះ៕

