នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញចុះពិនិត្យការងារឆ្លើយតបទឹកជំនន់នៅតំបន់មាត់ទន្លេហាណូយ។ រូបថត៖ Lai Hoa/VOV |
អញ្ជើញចុះពិនិត្យនៅទីតាំងជាក់ស្តែង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាតំបន់ងាយរងគ្រោះ ដោយស្នើឱ្យទីក្រុងហាណូយ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមដានបម្រែបម្រួលទឹកជំនន់ឱ្យបានដិតដល់ ដើម្បីមានផែនការឆ្លើយតបសមស្រប រួមទាំងគិតគូរអំពីករណីដ៏អាក្រក់បំផុត ដើម្បីជម្លៀសប្រជាជនចំនួន ៣ម៉ឺន នាក់ទៅកាន់ទីទួលសុវត្ថិភាព។
លើកទឹកចិត្តដល់កងកម្លាំងកំពុងបំពេញភារកិច្ចការពារទំនប់ទឹក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងអំណរគុណចំពោះកម្មាភិបាលនិងយុទ្ធជន ដែលបានបំពេញការងារពេញមួយយប់ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងបន្ទាន់បំផុត។ មកទល់ពេលនេះ ប្រឡាយនៅភូមិ An Lac និងភូមិ Phong My ត្រូវបានចាក់ដីឡើងកម្ពស់ប្រហែល ១ម៉ែត្រ ការពារមិនអោយទឹកជន់លិចចូលតំបន់លំនៅដ្ឋានខាងក្នុង។
អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនប្រជាជននឹងរួបរួមគ្នា គាំទ្រគ្នាទៅវិញទៅមក និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរយ៉ាងម៉ឺងម៉ាត់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ទីក្រុងហាណូយ និងស្ថាប័នពាក់ព័ន្ធ សិក្សាពីដំណោះស្រាយរយៈពេលវែង និងជាមូលដ្ឋានសម្រាប់ទំនប់ទឹក ព្រោះពេលនេះកម្ពស់ទឹកទន្លេបានលើសកម្រិតទឹកជំនន់ជាប្រវត្តិសាស្ត្រ៕

